ទំព័រដើម

ដោយIDNwiki

ទៅកាន់៖ ទិសដៅ, ស្វែងរក

Can't see the font?

មាតិកា

ស្វាគមន៍​ការ​មក​កាន់​ការ​វាយ​តម្លៃ​ជា​ឧទាហរណ៍​សាកល្បង

ស្វាគមន៍ការមកដល់ផ្នែកភាសាខ្មែរនៃ អាយឌីអិនវីគី(IDNwiki) ដែលប្រើសម្រាប់វាយតម្លៃ ដែន​កម្រិតខ្ពស់(top-level domains)របស់អាយឌីអិន(IDN)។ ផ្នែកទាំងនេះ ធ្វើ​ការ​សាក​ល្បង​លើ​អាយ​ឌីអិន​(IDNs) ដែល​តំណាង​ឱ្យ​ឈ្មោះ​ការ​សាក​ល្បង​ជា​ឧទាហរណ៍​នៅក្នុងភាសាចំនួន១១ដែលលោកអ្នកអាចមើលឃើញឆ្លងតាមផ្លូវ​ចេញ​ចូល​ភាសា​អង់គ្លេស​ (English gateway),ដែល​ឈ្មោះ​ទាំង​អស់​នេះ​ត្រូវ​ឆ្ពោះ​ទៅ​កាន់​អាយ​ឌីអិនវីគី​របស់​អាយខេន​(ICANN's IDNwiki)​។លោក​អ្នកនឹងមកដល់ទីនេះដោយខ្លួនឯងដោយវាយអាយឌីអិនទៅលើកម្មវិធី​រុករក​ ឬ ដោយចុចលើតំណរភ្ជាប់អាយឌីអិន(IDN link)ណាមួយ។ សូម​អប​​អរ​សាទ​រដែលលោកអ្នកបានបង្កើតផ្លូវមកកាន់ទ្រង់ទ្រាយផ្នែកភាសាខ្មែរ!

ផ្នែក​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់​ពីការ​ជ្រើស​រើស​នៃ​ស្គ្រីប​សាក​ល្បង​ជា​ឧទាហរណ៍ និង ការបង្កើតស្លាកជាភាសាខ្មែរ ទើបបង្ហាញឡើងនៅកម្រិតទី៤នេះ។ ទ្រង់ទ្រាយ​នៃ​អាយ​ឌីអិន​វីគី(IDNwiki)ដែល​គេ​រចនា​ឡើង​គឺដូចគ្នា​ទាំង​ស្រុង​ទៅ​នឹង​គ្រប់​ភាសា​ទាំងអស់​។ អត្ថបទទាំងឡាយត្រូវបានឃើញនៅក្នុងផ្ទាំងរុករកផ្នែកខាងឆ្វេង ហើយទ្រង់ទ្រាយភាសាផ្សេងៗទៀតនឹងអនុញ្ញាតឱ្យលោកអ្នកសាកល្បងមុខងាររបស់ខ្មែរអាយឌីអិន(Khmer IDN)។

មិនមែនជាការចាំបាច់ទេដែលប្រាវស័ររបស់លោកអ្នកត្រូវទ្រទ្រង់អាយឌីអិនដើម្បីចូលទៅកាន់ទំព័រនេះ ឬសម្រាប់ឱ្យលោកអ្នកចូលរួមបាននោះទេ។ ឧទាហរណ៍៖ លោកអ្នកអាចសាកល្បងនូវលទ្ធភាពមជ្ឈដ្ឋានការងាររបស់លោកអ្នកផ្ទាល់ជាមួយនឹងតំណរភ្ជាប់ខាងក្រោមដែលត្រឡប់ភ្ជាប់ទៅកាន់ទំព័រនេះវិញ។ ការ​សាក​ល្បង​មួយ​ទៀត​គឺ​លោក​អ្នក​វាយ​បញ្ចូល​ឬ​ចម្លង​និង​បិទ​ភ្ជាប់​នូវ​អាយ​ឌីអិនដោយ​ផ្ទាល់​ទៅ​កាន់​បន្ទាត់​អាសយដ្ឋាន​របស់​កម្មវិធី​រុករក​ណាមួយ។ វា​នឹង​នាំ​លោក​អ្នក​ទៅ​កាន់​ទំព័រ​នេះ​លុះ​ត្រា​តែ​កម្មវិធី​រុករក​របស់​លោក​អ្នក​អាច​ទ្រ​ទ្រង់​ទាំង​ស្រុង​ចំពោះ​អាយ​ឌីអិន(IDN)​​។

សមាសធាតុពាក់ព័ន្ធទៅនឹងកម្មវិធីវាយតម្លៃនេះដែលមិនទាន់អាចរកបានជាភាសាខ្មែរ គឺអាចរកឃើញបាននៅ ផ្លូវ​ចេញ​ចូល​ភាសាអង់គ្លេស (English gateway)។ លោកអ្នកអាចអានផងដែរពីរបៀបកំណត់រចនាសម្ព័ន្ធឱ្យកម្មវិធីរុករក ដើម្បីឱ្យវាអាចទ្រទ្រង់ពេញលេញដល់អាយឌីអិន(IDN)។

បន្ថែមលើតំណរភ្ជាប់របស់អាយឌីអិន(IDN link)ខាងលើ ទំព័រនេះអាចត្រូវបានចូលមកដោយប្រើឈ្មោះជាអក្សរឡាតាំង http://km.idn.icann.org។ ទម្រង់នេះត្រូវបានផ្តោតជាសំខាន់លើការប្រើប្រាស់និង ការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ដែលមិនស្ទាត់ជាមួយនឹងខ្មែរស្គ្រីប ឬសម្រាប់អ្នកដែលមិនអាចចូលទៅប្រើប្រាស់កម្មវិធី IDN-aware ។ (បន្ថែមលើនេះ មាននិយាយនៅក្នុងអត្ថបទ គំនិតជាមូលដ្ឋាន។)

ការ​ចូលរួម​របស់​លោកអ្នកមានសារសំខាន់!

លោក​អ្នក​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឱ្យ​ចូ​ល​រួម​ក្នុងការវាយតម្លៃដោយពិពណ៌នាអំពីបទពិសោធន៍របស់លោកអ្នកជាមួយនឹងដែន http://ភាសាខ្មែរ.idn.icann.org រួម​ទាំង​សេវា​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ផ្ដល់​នៅ​លើ​អាយ​ឌី​អិន​វី​គី (IDNwiki) ។ មាន​ទំព័រ​សំរាប់​ពិភាក្សា​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​សំរាប់​អត្ថបទ​នីមួយៗ​ ដែល​អាច​ប្រើ​ប្រាស់​បាន​ដោយ​តំបន់​មួយ​ដែល​មាន​សរសេរ​ថា "discussion" ។ វិចារណកថា​របស់​លោក​អ្នក​នឹង​ក្លាយ​ជា​របស់​មាន​តម្លៃ​ក្នុង​ការ​ធ្វើ​ផែន​ការ និង​ប្រតិបត្តិ​ជំហាន​ចុង​ក្រោយ​ទាំង​ឡាយ​ ដែល​ឈាន​ទៅ​ដល់​ការ​បែង​ចែក​អំណាច​របស់ IDNs ថ្នាក់កំពូល។

អ្វីដែលគួរធ្វើការសាកល្បង

ការងារដំបូងបង្អស់ដែលលោកអ្នកអាចធ្វើការចូលរួមក្នុងការវាយតម្លៃ គឺធ្វើការសាកល្បងទៅលើឥរិយាបទនៃមជ្ឈដ្ឋានការងាររបស់លោកអ្នក។

  • តើ តំណភ្ជាប់អាយឌីអិន(IDN Link) ដំណើការនៅក្នុងកម្មវិធីរុករក(browser) របស់លោកអ្នកដែរឬទេនៅពេលលោកអ្នកចុច ឬវាយវា?
  • តើអាយឌីអិន (IDN) បានបង្ហាញដូចដែលលោកអ្នករំពឹងទុកដែរឬទេ នៅក្នុងប្រអប់អាស័យដ្ឋាន និងបន្ទាត់ស្ថានការណ៍របស់កម្មវិធីរុករក (browser) លោកអ្នក?
  • ប្រសិនបើលោកអ្នកវាយ ឬរក្សាទុកនិងចំលងដាក់ (រួចហើយបញ្ជូន) នូវឃ្លា IDN URLs ទៅក្នុងតួសេចក្ដីនៃសារសំបុត្រអេឡិចត្រូនិច តើ​កម្មវិធី​សំបុត្រ​អេឡិច​ត្រូនិច​របស់​អ្នក​ធ្វើ​ការ​បញ្ជូន​ពួកវា​បាន​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?
  • ប្រសិនបើលោកអ្នកវាយ ឬចំលងURL របស់អាយឌីអិន (IDN URL) មួយទៅក្នុងកម្មវិធីមួយផ្សេងទៀតដែលលោកអ្នកប្រើប្រាស់ តើវាសម្រួលនូវអាយឌីអិន (IDNs) យ៉ាង​ដូច​ម្ដេច? (ឧទាហរណ៍៖ ប្រសិនបើកម្មវិធីវាយអត្ថបទ (Word Processor) របស់លោកអ្នកប្រែក្លាយ URLs ទាំងឡាយជាតំបន់ភ្ជាប់ដែលអាចចុចបាន តើ​ពួក​វា​ធ្វើ​ការ​ដូច​នឹង​អ្វី​ដែល​បានប្រាថ្នា ហើយតើពួកវាត្រូវបានរៀបចំយ៉ាងត្រឹមត្រូវដែរឬទេ ប្រសិនបើពួកវាត្រូវបានបញ្ជូនបន្តទៅកាន់កម្មវិធីមួយផ្សេងទៀត?)
  • តើលោកអ្នកបានសាកល្បងទៅលើជម្រើសផ្សេងទៀត (ដូចជាកម្មវិធីរុករកដទៃ) ទៅកាន់កម្មវិធីដែលលោកអ្នកធ្លាប់ប្រើហើយឬនៅ?

សូមកុំភ្លេចធ្វើរបាយការណ៍អំពីលទ្ធផលទាំងឡាយ!

  • តើពួកវាជាអ្វីដែលលោកអ្នកបានរំពឹងទុកឬ?
  • តើមានបញ្ហាអ្វីខ្លះដែលលោកអ្នកមិនអាចដោះស្រាយបាន?
  • តើភាពងាយស្រួលនៃការវាយតំលៃអាចនឹងត្រូវបានធ្វើឱ្យកាន់តែប្រសើរជាងនេះបានដែរឬទេ?

ព័ត៌មានបន្ថែម

URL ពេញលេញសម្រាប់ទំព័រដើមរបស់ភាសាខ្មែរ រួមទាំងអត្ថបទផ្សេងៗទៀតដែលបានដាក់បង្ហាញនៅក្នុងភាសាសាកល្បងជាឧទាហរណ៏នានា រួម​មាន​អ្នក​កំណត់​ទីតាំង​បន្ទាប់​​ពី​អាយឌីអិន (IDN) ដែល​​ញែក​​ពី​គ្នាដោយសញ្ញា​ក្បៀស ដូចជា http://ភាសាខ្មែរ.idn.icann.org/path។ ទីតាំង​នោះ​នឹង​បង្ហាញ​នៅ​ក្នុង​បន្ទាត់​ប្រអប់​អាសយដ្ឋាន​នៃកម្មវិធីរុករក (browser) របស់អ្នក ដែលអាចជាទម្រង់ឃ្លាមើលបាន ឬក៏ជាទម្រង់នៃអក្សរ "%cc" ទាំងអស់ ដែលមិនអាចមើលយល់។ នេះ​ជា​ទិដ្ឋភាព​សំខាន់​មួយ​ផ្សេង​ទៀត​នៃ​អន្តរជាតូនីយកម្ម ប៉ុន្តែបើទោះបីជាវាមានការជាប់ទាក់ទិនយ៉ាងស្អិតរមួតទៅនឹងការពិចារណារបស់អាយឌីអិន(IDNs) យ៉ាងណាក៏ដោយ ក៏​វា​នៅ​​​តែ​​ស្ថិត​​នៅ​​ក្រៅ​​ដែន​កំណត់របស់ការវាយតម្លៃអិលធីឌី(TLD) ។ ទោះជាយ៉ាងនេះក៏ដោយ វាជាផ្នែកមួយយ៉ាងច្បាស់ដែលឯកសារនៅលើអាយឌីអិនវីគី (IDNwiki) នេះ​ស្ដែង​ឡើង ហើយ​រាល់​វិចារ​ណកថារបស់លោកអ្នកត្រូវបានស្វាគមន៍។